ជាបណ្តាញស្រាវជ្រាវអន្តរជាតិនៅប្រទេសកម្ពុជា ដែលបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០០៨ ដោយ Pascale Hancart Petitet ផ្តោតទៅលើវិទ្យាសាស្រ្តមនុស្ស និងសង្គម ។

បណ្តាញនេះមានឈ្មោះជាភាសាអង់គ្លេសថា « Human Sciences Encounters in Phnom Penh » ដែលប្រមូលផ្តុំអ្នកស្រាវជ្រាវផ្សេងៗគ្នាធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយស្រាវជ្រាវទាក់ទងនឹងពហុវិស័យស្តីពីប្រទេសកម្ពុជាដូចជា នរវិទ្យា ជាតិពិន្ធុវិទ្យា ប្រវត្តិវិទ្យា បុរាណវិទ្យា ភូមិវិទ្យា ភាសាវិទ្យា ឧក្រិដ្ឋវិទ្យា និងនគរូបនីយវិទ្យា។

នៅខែតុលា ឆ្នាំ២០១៥ បណ្តាញនេះមានអ្នកសមាជិក៩៦៧នាក់ ក្នុងនោះមានអ្នកស្រាវជ្រាវលើសពី៧០០នាក់ ហើយសមាជិកប្រមាណ១៥០នាក់ធ្វើការងារពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយទទួលព័ត៌មានផ្សព្វផ្សាយតាមរយៈបណ្តាញនេះ។

បណ្តាញនេះរៀបចំការជួបជុំប្រចាំខែដោយមានការធ្វើបទបង្ហាញពីអ្នកស្រាវជ្រាវម្នាក់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្រៅផ្លូវការពីគម្រោងស្រាវជ្រាវដែលកំពុងដំណើរការ។ ការជួបជុំនេះប្រព្រឹត្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅក្រុងភ្នំពេញ ហើយបើកជូនសាធារណជនទូទៅ ឬចំពោះអ្នកជំនាញអភិវឌ្ឍន៍។

បណ្តាញនេះប្រមូលផ្តុំវេទិកាស្រាវជ្រាវវិទ្យាសាស្រ្តសង្គមនៅប្រទេសកម្ពុជា សម្រាប់ជាកន្លែងផ្លាស់ប្តូរបទពិសោធន៍ និងសហប្រត្តិបត្តិការដោយផ្តល់ឱកាសគ្រប់គ្នាចែករំលែកព័ត៌មាន និងការបោះពុម្ពផ្សាយ។

DSC_3636.jpg

 

Advertisements